

គិតត្រឹមថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០នេះ អ្នកស្ម័គ្រចិត្តបច្ចេកវិទ្យាក្នុងគម្រោងៈ ការលើកកម្ពស់ជីវភាពរស់នៅរបស់អាជីវករតាមរយៈការប្រើប្រាស់កម្មវិធី “Go Digital ASEAN” មានសមាជិកប្រមាណ១០០នាក់ហើយ ដែលទទួលបានការបណ្ដុះបណ្ដាលដោយ អង្កការ InSTEDD ilab អនុវត្តន៍ និងសម្របសម្រួលគម្រោងដោយអង្កការស្តារកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីអង្គការមូលនិធិអាស៊ី(The Asia Foundation)។ វគ្គបណ្ដុះបណ្ដាលនេះបានផ្ដល់ទៅខេត្តចំនួន ៣រួចមកហើយ គឺនៅខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តបាត់ដំបង និងនៅថ្ងៃទី២៣-២៤ ខែកក្កដា ឆ្នាំ២០២០នេះ ធ្វើឡើងនៅមន្ទីរព័ត៌មានខេត្តសៀមរាប ដែលមានការអញ្ជើញជាគណៈអធិបតីឯកឩត្តម លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប និងសិក្ខាកាមជា សិស្ស និស្សិត សាស្រ្តាចារ្យ និងយុវជន ប្រមាណ៣៤នាក់។
======================================
As of July 23, 2020, Digital Training of Trainer Volunteers(DTV) in the project: Enhancing the livelihoods of businesspeople through the “Go Digital ASEAN” has approximately 100 members trained by InSTEDD iLab Southeast Asia, coordinated and implemented by STAR Kampuchea funded by #TheAsiaFoundation. This training has already been provided to 3 provinces: Kampong Cham, Takeo, Battambang, and on 23-24 July 2020 at the Siem Reap at Provincial Department of Information, presided over by Mr.Liv Sokhon Director of Siem Reap Provincial Department of Information, there are 34 students, professors, and youth.
Photo by: មន្ទីរព័ត៌មានខេត្តសៀមរាប