Post on August 16, 2024
0
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឡាយ វិសិទ្ធ អភិបាលរងខេត្ត ពោធិ៍សាត់ និងជា តំណាងដ៏ខ្ពង់ខ្ពស់ នៃឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីបើក និងបិទសិក្ខាសាលាផ្សព្វផ្សាយគម្រោង និងពិគ្រោះយោបល់ ស្តីពីរៀបចំក្រុមការងារហិរញ្ញវត្ថុប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក ដែលរៀបចំឡើងដោយអង្គការស្តារកម្ពុជា និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD) សហការជាមួយសាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) និងនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដែលមានអ្នកចូលរួមប្រមាណ៥១រូប (ស្រី ៨រូប) នៅសាលាខេត្តពោធិ៍សាត់។
