Post on January 31, 2025
1
កាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០២៥ អង្គការស្តារកម្ពុជាបានរៀបចំសិក្ខាសាលាបញ្ចប់គម្រោង ពង្រឹងសម្ថភាពសហគមន៍នេសាទសម្រាប់ការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាពក្នុងបឹងទន្លេសាបប្រទេសកម្ពុជា (SCCS) គម្រោងនេះមានការឧបត្ថម្ភដោយ IUCN និង CEPF។
គោលបំណងនៃកម្មវិធីសិក្ខាសាលានេះគឺ៖ ១ បង្ហាញលទ្ឋផលរបស់គម្រោងដែលបានអនុវត្តន៍រយៈពេល១៨ ខែ ចាប់ពីខែសីហា ឆ្នំា២០២៣ រហូតដល់ ខែមករា ឆ្នាំ២០២៥
២. វាយតម្លៃផលប៉ះពាល់ និងការផ្លាស់ប្តូរគម្រោង
៣. ស្វែងរកឱកាសសម្រាប់ការគាំទ្រជាបន្តបន្ត។
ជាលទ្ឋផលនៃកម្មវិធីសិក្ខាសាលាយើងឃើញមានអ្នកចូលរួមសរុប ចំនួន៤១នាក់ ក្នុងនោះសមាស់ភាពចូលរួមសំខាន់ៗមាន តំណាងប្រធានមន្ទីរបរិស្ថាន និងមន្ត្រីជំនាញ ២រូប, តំណាង នាយខ័ណ្ឌនិងសង្កាត់ជលផល២រូប, តំណាងលោកអភិបាលស្រុក ព្រះនេតព្រះ១រូប, រួមទាំង លោកមេឃុំ មេភូមិ គណៈកម្មការសហគំន៍ និង បុគ្គលិកអង្គកាស្តារកម្ពុជា សរុបចំនួន ៣៦នាក់ចូលរួមផងដែរ។ ។ ក្រោយពីសិក្ខាសាលាបានបញ្ចប់ អ្វីដែលយើងរៀនសូត្របានពីអង្គសិក្ខាសាលាគឺ ៖ ១/នៅសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍រហាលកេះអាវៀន មានពពួកសត្វ ក្រៀលខ្យងនិង សត្វត្រយ៉ងច្រើនលើសលប់ ខុសពីមុនៗ ជាហេតុធ្វើអោយជំរកសត្វព្រៃនៅទីនោះងាយនិងងាប់ និងបាត់បង់ជម្រោគសត្វ ដោយសាតែលាមករបស់សត្វទាំងនោះ ។ វិធីសាស្រ្តដោះស្រាយគឺសហគមន៍ចង់បង្កើតជម្រកធម្មជាតិបន្ថែម គឺក្រៅពីដាំកួនឈើ គឺដាំរក្ខជាតិវល្ល៍នៅតាមដងអូដើម្បីបង្កើតជំរកសត្វព្រៃ។ ២/ នៅរហាលលិចស្រេះ ក្រោយពីជីកប្រលាយបានទំហំប្រវែង ១០០ ម៉ែត្រមក សង្កេតឃើញអ្នកចូលរួមមានការយល់ដឹងពីលទ្ឋផលសកម្មភាពរបស់គម្រោងដែលបានអនុវត្តកន្លងមក និងបានយល់ពិផលប៉ពាល់របស់គម្រោង រួមទាំង បានយល់ពីឳកាស នៃការគាំទ្របន្តទៀត មានពពួកត្រីដែលកម្រដូចជាត្រីឆ្ពិននិងត្រីក្រាយបានចូលមករស់នៅក្នុងប្រលាយដែលបានជីក ដូចនេះ សហគមន៍បានយល់ឃើញថា ការពង្រីកផ្ទៃដីកាន់តែធំ ធ្វើអោយ យើងអាចរក្សាបាននូវ ពូជត្រីដ៏កម្រនេះបានច្រើនព្រោះយើងបានផ្តល់នូវជម្រកត្រីដ៏សំខាន់សម្រាប់ពងកូនរបស់ត្រីនៅទីនោះ ។ កម្មវិធីសិក្ខាសាលាបានបញ្ចប់ទៅតាមការគ្រោងងទុក អ្នកចូលរួមមានការយល់ដឹងពីលទ្ឋផលសកម្មភាពរបស់គម្រោងដែលបានអនុវត្តកន្លងមក និងបានយល់ពិផលប៉ះពាល់របស់គម្រោង រួមទាំង បានយល់ពីឳកាសនៃការគាំទ្របន្តទៀត ៕