English underneath
កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព នៃលោក សួង សែ អនុប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តពោធិ៍សាត់ និង លោក ឈ ម៉ៅ អភិបាលរង នៃគណៈអភិបាលស្រុកតាលោសែនជ័យ អង្គការស្តារកម្ពុជាសហការជាមួយ និងមន្ទីរដែនដី នគរូបនីកម្ម និងសំណង់ខេត្តពោធិ៍សាត់ ការិយាល័យភូមិបាលស្រុកតាលោសែនជ័យ និងការិយាល័យភូមិបាលស្រុកភ្នំក្រវាញ បានរៀបចំកិច្ចគណៈកម្មការរដ្ឋបាលគ្រប់គ្រងតំបន់វិនិច្ឆ័យប្រជុំត្រីមាសលើកទី២ នៃគម្រោងគាំទ្រដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅសាលាស្រុកតាលោសែនជ័យ។
គោលបំណងនៃកិច្ចប្រជុំ គឺធ្វើបច្ចុប្បន្នភាពនៃលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងសំណូមពរ នៃដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផ្តល់ថវិកាគាំទ្រដល់អ្នកស្ម័គ្រចិត្តចុះបញ្ជីដីធ្លីជាប្រព័ន្ឋ ចំនួន ៦០២ក្បាលដីក្នុងភូមិដំណាក់កន្សែង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។
អ្នកចូលរូមក្នុងកិច្ចប្រជុំនេះមានអ្នកចូលរួមចំនួន ២១នាក់ ក្នុងនោះមានស្រ្តីចំនួន ៥នាក់ ។
កិច្ចប្រជុំនេះអាចប្រព្រឹត្តិទៅបានដោយមានការឧបត្ថម្ភថវិកាដោយ អង្គការឡេន ដេសា (Landesa)។
On March 20, 2025, under the presidency of Mr. Soung Sae, Deputy Director of the Department of Land Management, Urban Planning, Construction, and Cadastral Affairs of Pursat Province, and Mr. Chea Mao, Deputy Governor of Talou Senchey District, STAR Kampuchea (SK), in collaboration with the Department of Land Management, Urban Planning, and Construction of Pursat Province, the District Cadastral Office of Talou Senchey, and the District Cadastral Office of Phnom Kravanh, organized the second quarterly meeting on systematic land registration in Baribo District, Kampong Chhnang Province, and Talou Senchey District, Pursat Province, at the Talou Senchey District Hall.
The purpose of the meeting was to update the achievements, challenges, and requests related to the systematic land registration process and to provide financial support for volunteer land registration efforts, covering 602 land parcels in Dambak Kanseng Village, Phteah Rong Commune, Talou Senchey District. A total of 21 participants attended the meeting, including 5 women.This meeting was made possible with financial support from Landesa.