STAR Kampuchea (SK) is a Cambodian non-profit and non-partisan organization. It was established and officially recognized by the Ministry of Interior (MoI) on December 26, 1997. SK used to receive and is receiving funds from BfdW/EED, Forum Syd, ILC, UNICEF, Czech Embassy, DCA, Oxfam GB, Oxfam HK, Oxfam Novib, TAF, WB, RDE, NPA, ZFD, ANGOC, ANSA-EAP, British Embassy, CIVICUS, DPA, Netherland Embassy, Spider, PACT, ARC, EWM-I, SEACA, and CIDA.

សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ និងបញ្ចប់គម្រោងគាំទ្រដំណើរចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ/End Project Reflection Workshop

Post on September 21, 2025
0

នៅថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០២៥ នាសាលប្រជុំខេត្តកំពង់ឆ្នាំង មានការរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ និងបញ្ចប់គម្រោងគាំទ្រដំណើរចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកបរិបូណ៌ និងស្រុកតាលោសែនជ័យ នៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្រោមជំនួយរបស់ម្ចាស់មូលនិធិអង្គការឡែនដេសា និងអនុវត្តដោយអង្គការស្តារកម្ពុជា ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងៈ

គោលបំណងទី១).ចែករំលែក ឆ្លុះបញ្ចាំង ផ្លាស់ប្តូរមេរៀនបទពិសោធន៍ និងវាយតម្លៃលើការអនុវត្តគម្រោងក្នុងខេត្តកំពង់ឆ្នាំង​​ និងខេត្តពោធិ៍សាត់ ក្នុងដំណាក់កាលនីមួយៗនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ដែលមានរយៈពេលមួយឆ្នាំ ។

គោលបំណងទី២).ប្រមូលធាតុចូល ផែនការសកម្មភាព និងរៀបចំយុទ្ធសាស្រ្តពីតួអង្គពាក់ព័ន្ធដែលទទួលបន្ទុកលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមាន៖ រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ការិយាល័យជំនាញ  អាជ្ញាធរមូលដ្ឋាន ជនបង្គោលគម្រោង អង្គការដៃគូ និងម្ចាស់មូលនិធិ ដើម្បីលើកសំណើសកម្មភាពសម្រាប់ឆ្នាំទៅមុខ ។

ជាលទ្ធផលអ្នកចូលរួមចំនួន ២៩នាក់ ស្រី១០នាក់ ជាអភិបាលរងខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកមម្មសំណង់ និងសុរិយោលដី អភិបាលរងស្រុក ប្រធានវាល និងប្រធានការិយាល័យភូមិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ជនបង្គោល អង្គការស្តារកម្ពុជា ក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង  ដែលជាអ្នកពាក់ព័ន្ធបានធ្វើការបង្ហាញរបាយការណ៍ ឆ្លុះបញ្ចាំង ការចែករំលែកមេរៀន បទពិសោធន៍ វាយតម្លៃ ផ្តល់ធាតុចូល ផែនការបន្តក្នុងការអនុវត្តគម្រោង និងផែនការយុទ្ធសាស្រ្តបន្តក្នុងការអនុវត្តវិស័យគ្រប់គ្រងដីធ្លីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ បន្ថែមពីនេះដែល រដ្ឋបាលខេត្តទាំងពីរស្នើសុំអោយម្ចាស់ជំនួយ និងអង្គការស្តារកម្ពុជាបន្តគាំទ្រគម្រោងនេះបន្តទៀត រដ្ឋបាលខេត្តនឹងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងល្អ។

An annual reflection workshop was held in Kampong Chhnag Province on Jully 17, 2025. This project funded by Landesa and supported by STAR Kampuchea organization.  The event were facilitated by SK staff, local government officials, including deputy of provincial governors, cadastral department, district officers, commune councilors, village chief, migrant, and Community Accountability Facilitators (CAFs).

A total of 29 participants, including 10 women, attended the annual reflection workshop​  share the results on land registration and provide ideas to address challenges, lesson learn, good practice, and plan on land management action plan. The authorities requested SK and Landesa continue to support the project more both Kampong Chhnang and Pursat province.

 

About the Author

Set SambathView all posts by Set Sambath