STAR Kampuchea (SK) is a Cambodian non-profit and non-partisan organization. It was established and officially recognized by the Ministry of Interior (MoI) on December 26, 1997. SK used to receive and is receiving funds from BfdW/EED, Forum Syd, ILC, UNICEF, Czech Embassy, DCA, Oxfam GB, Oxfam HK, Oxfam Novib, TAF, WB, RDE, NPA, ZFD, ANGOC, ANSA-EAP, British Embassy, CIVICUS, DPA, Netherland Embassy, Spider, PACT, ARC, EWM-I, SEACA, and CIDA.

សិក្ខាសាលាផ្សព្វផ្សាយគម្រោង “គាំទ្រការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកតាលោសែនជ័យ និងស្រុកបរិបូរណ៌ នៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់””

Post on October 8, 2024
0

នៅថ្ងៃទី១២ ខែ កញ្ញ្ញា ឆ្នាំ២០២៤ ក្នុងស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោង “គាំទ្រការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកតាលោសែនជ័យ និងស្រុកបរិបូរណ៌ នៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់” ក្រោយជំនួយរបស់អង្គការឡែនដេសា (Landesa) ដែលមានមូលដ្ឋាននៅប្រទេសសហរដ្ឋអាមេរិច អនុវត្តគម្រោងដោយអង្គការស្តារកម្ពុជា (STAR Kampuchea) ដែលមានអ្នកចូលរួមពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោលដី ខេត្ត ស្រុក ម្ចាស់ជំនួយ អង្គការដៃគូ អភិបាលរងស្រុក ប្រធានការិយាល័យពាក់ព័ន្ធ លោកមេឃុំ មេភូមិ និងអ្នកសម្របសម្រួលគណនេយ្យភាពសង្គម ចំនួន២២នាក់ ស្រ្តី ៣នាក់ ។ គម្រោងគាំទ្រដំណើរចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកបរិបូរណ៍ និងស្រុកតាលោសែនជ័យ នៅខេត្តកំពង់ឆ្នាំ និងខេត្តពោធិ៍សាត់ នឹងរួមចំណែកគាំទ្រការចុះបញ្ជីនៅ ៦៥ភូមិ នៃ ១១ឃុំ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និង ២ឃុំ ៣៥ ភូមិ ក្នុងស្រុកតាលោសែនជ័យ ក្នុងខេត្តពោធិ៍សាត់ តាមរយៈការបណ្តុះបណ្តាលបន្ថែមដល់ជនបង្គោល និងប្រជាពលរដ្ឋ និងការគាំទ្រការចុះបញ្ជីក្បាលដី ។