STAR Kampuchea (SK) is a Cambodian non-profit and non-partisan organization. It was established and officially recognized by the Ministry of Interior (MoI) on December 26, 1997. SK used to receive and is receiving funds from BfdW/EED, Forum Syd, ILC, UNICEF, Czech Embassy, DCA, Oxfam GB, Oxfam HK, Oxfam Novib, TAF, WB, RDE, NPA, ZFD, ANGOC, ANSA-EAP, British Embassy, CIVICUS, DPA, Netherland Embassy, Spider, PACT, ARC, EWM-I, SEACA, and CIDA.

Author archive for Set Sambath

  • Humanitarian Assistance for Cambodia Refugees by War

    Publish on December 19, 2025
    0
    0
    ក្នុងស្ថានភាពដ៏លំបាកនេះ អង្គការស្តារកម្ពុជា (STAR Kampuchea) តាមរយៈកម្មវិធី Volunteer Action for Cambodia (VAC) បានបង្ហាញពីស្មារតីសាមគ្គី ក្តីមេត្តាករុណា និងការទទួលខុសត្រូវសង្គម ដោយផ្តល់ ជំនួយមនុស្សធម៌ជាសម្ភារៈ រួមមាន អង្ករ ២៤បេ (២៥គ.ក/បេ) និងទឹកសុទ្ឋកម្ពុជា ចំនួន១២កេស ជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកដែលបានផ្លាស់ទីលំនៅ ដែលរងផលប៉ះពាល់ពីភាពតានតឹងតាមព្រំដែនកម្ពុជា–ថៃ។ ជំនួយនេះត្រូវបាន ចែកចាយតាមរយៈមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់បន្ទាន់ និងផ្តល់កម្លាំងចិត្តដល់បងប្អូនដែលកំពុងប្រឈមមុខនឹងការលំបាក។ STAR Kampuchea សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងធ្វើឲ្យជំនួយមនុស្សធម៌នេះអាចទៅដល់អ្នកដែលត្រូវការបំផុត។ In this difficult time, STAR Kampuchea, through the Volunteer Action for Cambodia (VAC) initiative, has demonstrated solidarity, compassion, and social responsibility by providing in-kind humanitarian […]
  • សិក្ខាសាលាផ្សព្វផ្សាយគម្រោង SA CCA/ Kick off Workshop on SA CCA

    Publish on December 1, 2025
    0
    0
    សិក្ខាសាលាស្តីពី “គម្រោងសាកល្បងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (SA-CCA) តាមរយៈគណនេយ្យភាពសង្គម” ត្រូវបានរៀបចំឡើងនៅខេត្តបាត់ដំបង ដោយអង្គការស្តារកម្ពុជា​ (STAR Kampuchea) សហការជាមួយគម្រោង Nurture និង HEKS/EPER ។ សិក្ខាសាលានេះ ដឹកនាំដោយ ឯកឧត្តម មូល ធន់ អភិបាលរងខេត្តបាត់ដំបង។ គោលដៅនៃគម្រោងគឺដើម្បីដាក់ឱ្យដំណើរការគម្រោងជាផ្លូវការ និងណែនាំពីគោលបំណង វិធីសាស្រ្ត និងផែនការអនុវត្តរបស់ខ្លួនទៅកាន់ CAFs និងអ្នកពាក់ព័ន្ធសំខាន់ៗដែលពាក់ព័ន្ធ។ សិក្ខាសាលានេះមានអ្នកចូលរួមចំនួន ៥០ នាក់ (ស្រី ១៤ នាក់) មកពីភាគីពាក់ព័ន្ធរបស់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និង CAF ។ The Kick-off Workshop on the “Pilot Project- Social Accountability on Climate Change Adaptation (SA-CCA)” was organized by STAR Kampuchea in Cooperation with Nurture project […]
  • សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ និងបញ្ចប់គម្រោងគាំទ្រដំណើរចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ/End Project Reflection Workshop

    Publish on September 21, 2025
    0
    0
    នៅថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០២៥ នាសាលប្រជុំខេត្តកំពង់ឆ្នាំង មានការរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ និងបញ្ចប់គម្រោងគាំទ្រដំណើរចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកបរិបូណ៌ និងស្រុកតាលោសែនជ័យ នៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្រោមជំនួយរបស់ម្ចាស់មូលនិធិអង្គការឡែនដេសា និងអនុវត្តដោយអង្គការស្តារកម្ពុជា ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងៈ គោលបំណងទី១).ចែករំលែក ឆ្លុះបញ្ចាំង ផ្លាស់ប្តូរមេរៀនបទពិសោធន៍ និងវាយតម្លៃលើការអនុវត្តគម្រោងក្នុងខេត្តកំពង់ឆ្នាំង​​ និងខេត្តពោធិ៍សាត់ ក្នុងដំណាក់កាលនីមួយៗនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ដែលមានរយៈពេលមួយឆ្នាំ ។ គោលបំណងទី២).ប្រមូលធាតុចូល ផែនការសកម្មភាព និងរៀបចំយុទ្ធសាស្រ្តពីតួអង្គពាក់ព័ន្ធដែលទទួលបន្ទុកលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមាន៖ រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ការិយាល័យជំនាញ  អាជ្ញាធរមូលដ្ឋាន ជនបង្គោលគម្រោង អង្គការដៃគូ និងម្ចាស់មូលនិធិ ដើម្បីលើកសំណើសកម្មភាពសម្រាប់ឆ្នាំទៅមុខ ។ ជាលទ្ធផលអ្នកចូលរួមចំនួន ២៩នាក់ ស្រី១០នាក់ ជាអភិបាលរងខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកមម្មសំណង់ និងសុរិយោលដី អភិបាលរងស្រុក ប្រធានវាល និងប្រធានការិយាល័យភូមិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ជនបង្គោល អង្គការស្តារកម្ពុជា ក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង  ដែលជាអ្នកពាក់ព័ន្ធបានធ្វើការបង្ហាញរបាយការណ៍ ឆ្លុះបញ្ចាំង ការចែករំលែកមេរៀន បទពិសោធន៍ វាយតម្លៃ ផ្តល់ធាតុចូល ផែនការបន្តក្នុងការអនុវត្តគម្រោង និងផែនការយុទ្ធសាស្រ្តបន្តក្នុងការអនុវត្តវិស័យគ្រប់គ្រងដីធ្លីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ […]
  • Annual CAF Forum – ISAF/ វេទិកាឆ្លុះបញ្ចាំងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ប្រចាំឆ្នាំ

    Publish on September 21, 2025
    0
    0
    English underneath ខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត បានចូលរួមជាគណៈអធិបតីក្នុងវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៥របស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ក៏ដូចជាការមានការចូលរួមរបស់លោកស្រី យូ ម៉ាលែន ប្រធានប្រតិបត្តិគម្រោងគណនេយ្យភាពសង្គមនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា។ វេទិកានេះ មានសមាសភាពសំខាន់ៗរួមាន លោក លោកស្រី ដែលជាប្រធាន អនុប្រធានមន្ទីរ នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត អភិបាលរងស្រុក មន្ត្រីបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្តស្រុក ប្រធានការិយាល័យ មេឃុំ ក្រុមប្រឹក្សាឃុំ និងអ្នកពាក់ព័ន្ធនានា រួមទាំងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍នៅក្នុងខេត្តទាំងមូលផងដែរ។ អង្គវេទិកាទាំងមូលមានសមាសភាពចូលរួម ចំនួន 376 រូប /ស្ត្រី 139 រូប ក្នុងនោះមានអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ចំនួន 176 រូប/ស្ត្រី 97 រូប។ សូមថ្លែងអំណរគុណដល់ រដ្ឋបាលេខេត្តស្វាយរៀង និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយរៀបចំកម្មវិធីទាំងមូលប្រព្រឹត្តទៅដោយរលូន។ ………………………………………………………………. Svay Rieng province on September 17, 2025, His Excellency Ros Pharith, Deputy […]
  • Annual CAF Forum – ISAF/វេទិកាឆ្លុះបញ្ចំាងគណនេយ្យភាពសហគមន៍ប្រចាំឆ្នាំ

    Publish on September 21, 2025
    0
    0
    ខេត្តពោធិ៍សាត់៖ថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោកជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោង គណនេយ្យភាពសង្គមតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. លោក លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គម លោក លឹម ចន្ទថៃ សមាជិកាក្រុមប្រឹក្សាខេត្ត លោក លួន ម៉ាច ទីប្រឹក្សាគម្រោង គណនេយ្យភាពសង្គមនៃធនាគារពិភពលោក លឹម ប៊ុន នាយកកម្មវិធី គណនេយ្យភាពសង្គម នៃអង្គការទស្សនពិភពលោកអន្តរជាតិប្រចាំកម្ពជា លោក ញ៉ឹក សារិន នាយកប្រតិបត្តិការស្តាកម្ពុជា និងចូលរួមពីតំណាងរតនាគារខេត្ត មន្ទីរអប់រំ មន្ទីរសុខាភិបាល និងមន្ទីរវិស័យពាក់ព័ន្ធ មន្រ្តីបង្គោល SA ថ្នាក់ខេត្ត អភិបាលរង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀន នាយកសាលា បឋមសិក្សា ប្រធានមណ្ឌលសុខភាព អង្គភាព ផ្តល់សេវាពាក់ព័ន្ធ និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍CAFដែលមានវត្តមានចំនួន១៩២រូប […]
  • Bird and fish Protection

    Publish on June 19, 2025
    0
    4
  • កិច្ចប្រជុំប្រចាំត្រីមាស ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ/​Second Quarterly Meeting on Systematic Land Registration

    Publish on March 22, 2025
    0
    0
    English underneath កាលពីថ្ងៃទី​ ២០ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព នៃលោក សួង សែ អនុប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តពោធិ៍សាត់ និង លោក ឈ ម៉ៅ អភិបាលរង នៃគណៈអភិបាលស្រុកតាលោសែនជ័យ ​អង្គការស្តារកម្ពុជាសហការជាមួយ និងមន្ទីរដែនដី នគរូបនីកម្ម និងសំណង់ខេត្តពោធិ៍សាត់ ការិយាល័យភូមិបាលស្រុកតាលោសែនជ័យ និងការិយាល័យភូមិបាលស្រុកភ្នំក្រវាញ  បានរៀបចំកិច្ចគណៈកម្មការរដ្ឋបាលគ្រប់គ្រងតំបន់វិនិច្ឆ័យប្រជុំត្រីមាសលើកទី២ នៃគម្រោងគាំទ្រដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅសាលាស្រុកតាលោសែនជ័យ​​។ គោលបំណងនៃកិច្ចប្រជុំ គឺធ្វើបច្ចុប្បន្នភាពនៃលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងសំណូមពរ នៃដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផ្តល់ថវិកាគាំទ្រដល់អ្នកស្ម័គ្រចិត្តចុះបញ្ជីដីធ្លីជាប្រព័ន្ឋ ចំនួន ៦០២ក្បាលដីក្នុងភូមិដំណាក់កន្សែង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។​ អ្នកចូលរូមក្នុងកិច្ចប្រជុំនេះ​មាន​អ្នកចូលរួមចំនួន​ ២១នាក់ ក្នុងនោះមានស្រ្តីចំនួន​ ៥នាក់ ។ កិច្ចប្រជុំនេះអាចប្រព្រឹត្តិទៅបានដោយមានការឧបត្ថម្ភថវិកាដោយ អង្គការឡេន ដេសា (Landesa)។ On March 20, 2025, under the presidency […]
  • សិក្ខាសាលាបញ្ចប់ និងវាយតម្លៃគម្រោង/End and Evaluation Project Workshop

    Publish on January 31, 2025
    0
    1
    កាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០២៥​ អង្គការស្តារកម្ពុជាបានរៀបចំសិក្ខាសាលាបញ្ចប់គម្រោង ពង្រឹងសម្ថភាពសហគមន៍នេសាទសម្រាប់ការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាពក្នុងបឹងទន្លេសាបប្រទេសកម្ពុជា (SCCS) គម្រោងនេះមានការឧបត្ថម្ភដោយ IUCN និង CEPF។ គោលបំណងនៃកម្មវិធីសិក្ខាសាលានេះគឺ៖ ១ បង្ហាញលទ្ឋផលរបស់គម្រោងដែលបានអនុវត្តន៍រយៈពេល១៨ ខែ ចាប់ពីខែសីហា ឆ្នំា២០២៣ រហូតដល់ ខែមករា ឆ្នាំ២០២៥ ២. វាយតម្លៃផលប៉ះពាល់ និងការផ្លាស់ប្តូរគម្រោង ៣. ស្វែងរកឱកាសសម្រាប់ការគាំទ្រជាបន្តបន្ត។ ជាលទ្ឋផលនៃកម្មវិធីសិក្ខាសាលាយើងឃើញមានអ្នកចូលរួមសរុប ចំនួន៤១នាក់ ក្នុងនោះសមាស់ភាពចូលរួមសំខាន់ៗមាន តំណាងប្រធានមន្ទីរបរិស្ថាន និងមន្ត្រីជំនាញ ២រូប, តំណាង នាយខ័ណ្ឌនិងសង្កាត់ជលផល២រូប, តំណាងលោកអភិបាលស្រុក ព្រះនេតព្រះ១រូប, រួមទាំង លោកមេឃុំ មេភូមិ គណៈកម្មការសហគំន៍ និង បុគ្គលិកអង្គកាស្តារកម្ពុជា សរុបចំនួន ៣៦នាក់ចូលរួមផងដែរ។ ។ ក្រោយពីសិក្ខាសាលាបានបញ្ចប់ អ្វីដែលយើងរៀនសូត្របានពីអង្គសិក្ខាសាលាគឺ ៖ ​ ​ ១/នៅសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍រហាលកេះអាវៀន មានពពួកសត្វ ក្រៀលខ្យងនិង សត្វត្រយ៉ងច្រើនលើសលប់ ខុសពីមុនៗ ជាហេតុធ្វើអោយជំរកសត្វព្រៃនៅទីនោះងាយនិងងាប់ និងបាត់បង់ជម្រោគសត្វ ដោយសាតែលាមករបស់សត្វទាំងនោះ ។ វិធីសាស្រ្តដោះស្រាយគឺសហគមន៍ចង់បង្កើតជម្រកធម្មជាតិបន្ថែម គឺក្រៅពីដាំកួនឈើ គឺដាំរក្ខជាតិវល្ល៍នៅតាមដងអូដើម្បីបង្កើតជំរកសត្វព្រៃ។ ​ ​​​ […]
  • សិក្ខាសាលាឆ្លុះបញ្ចាំងគម្រោង “លើកកម្ពស់តម្លាភាព និងគណនេយ្យភាពក្នុង​អភិបាលកិច្ចមូលដ្ឋាន តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA)”

    Publish on December 29, 2024
    0
    0
    កាលពីថ្ងៃទី១៩ ធ្នូ ២០២៤ អង្គការស្តារកម្ពុជារួមសហការជាមួយ សាលាក្រុងសៀមរាប ក្រុមប្រឹក្សាយុវជនកម្ពុជា(YCC) និង​ មជ្ឈមណ្ឌប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងគម្រោង “លើកកម្ពស់តម្លាភាព និងគណនេយ្យភាពក្នុង​អភិបាលកិច្ចមូលដ្ឋាន តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA)” និង កម្មវិធីចែករង្វាន់ជ័យលាភីសរសេរករណីសិក្សា ស្តីពី “ការឆ្លើយតបសេវាសង្គមលើបញ្ហាស្រ្តី កុមារ យុវជន ក្រីក្រ និងពិការភាព” នៅសាលប្រជុំសាលាក្រុងសៀមរាប ខេត្តសៀមរៀប៕ សិក្ខាសាលានេះ មានអ្នកចូលរួមចំនួន ៧០នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ៣៨នាក់។ អ្នកចូលរួម មានអាជ្ញាធរមូលដ្ឋានថ្នាក់ក្រុង-ថ្នាក់សង្កាត់ អង្គការសង្គមស៊ីវិល តំណាងប្រជាពលរដ្ឋ/សហគមន៍ និងយុវជននៃសង្កាត់ក្នុងក្រុងសៀមរាប ក្នុងនោះរួមមាន ជនក្រីក្រ ជនមានពិការភាព ជនងាយរងគ្រោះ និងក្រុម LGBTQI+ ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ឆ្លុះបញ្ចាំងពីលទ្ធផលរបស់គម្រោងរួមគ្នារវាងអាជ្ញាធរ អង្គការ និងយុវជន ដើម្បីបង្កើតផែនការនិរន្តរភាពសម្រាប់អនាគតបន្ទាប់ពីគម្រោង ត្រូវបានបញ្ចប់ និងផ្តល់រង្វាន់លើទឹកចិត្តដល់យុវជនដែលបានសរសេរករណីសិក្សា ស្តីពី “ការឆ្លើយតបសេវាសង្គមលើបញ្ហាស្រ្តី កុមារ យុវជន ក្រីក្រ ពិការភាព”។ គម្រោងនេះ មានការគាំទ្រថវិកាពី ស្ថានទូតជប៉ុនតាមរយៈ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ […]