Enhanced Don Tey and Koh Russey Primary Schools (EDTEK)
-

សិក្ខាសាលាឆ្លុះបញ្ចាំងគម្រោង “លើកកម្ពស់តម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋាន តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA)”
Publish on December 29, 202400កាលពីថ្ងៃទី១៩ ធ្នូ ២០២៤ អង្គការស្តារកម្ពុជារួមសហការជាមួយ សាលាក្រុងសៀមរាប ក្រុមប្រឹក្សាយុវជនកម្ពុជា(YCC) និង មជ្ឈមណ្ឌប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងគម្រោង “លើកកម្ពស់តម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋាន តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA)” និង កម្មវិធីចែករង្វាន់ជ័យលាភីសរសេរករណីសិក្សា ស្តីពី “ការឆ្លើយតបសេវាសង្គមលើបញ្ហាស្រ្តី កុមារ យុវជន ក្រីក្រ និងពិការភាព” នៅសាលប្រជុំសាលាក្រុងសៀមរាប ខេត្តសៀមរៀប៕ សិក្ខាសាលានេះ មានអ្នកចូលរួមចំនួន ៧០នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ៣៨នាក់។ អ្នកចូលរួម មានអាជ្ញាធរមូលដ្ឋានថ្នាក់ក្រុង-ថ្នាក់សង្កាត់ អង្គការសង្គមស៊ីវិល តំណាងប្រជាពលរដ្ឋ/សហគមន៍ និងយុវជននៃសង្កាត់ក្នុងក្រុងសៀមរាប ក្នុងនោះរួមមាន ជនក្រីក្រ ជនមានពិការភាព ជនងាយរងគ្រោះ និងក្រុម LGBTQI+ ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ឆ្លុះបញ្ចាំងពីលទ្ធផលរបស់គម្រោងរួមគ្នារវាងអាជ្ញាធរ អង្គការ និងយុវជន ដើម្បីបង្កើតផែនការនិរន្តរភាពសម្រាប់អនាគតបន្ទាប់ពីគម្រោង ត្រូវបានបញ្ចប់ និងផ្តល់រង្វាន់លើទឹកចិត្តដល់យុវជនដែលបានសរសេរករណីសិក្សា ស្តីពី “ការឆ្លើយតបសេវាសង្គមលើបញ្ហាស្រ្តី កុមារ យុវជន ក្រីក្រ ពិការភាព”។ គម្រោងនេះ មានការគាំទ្រថវិកាពី ស្ថានទូតជប៉ុនតាមរយៈ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ […]