STAR Kampuchea (SK) is a Cambodian non-profit and non-partisan organization. It was established and officially recognized by the Ministry of Interior (MoI) on December 26, 1997. SK used to receive and is receiving funds from BfdW/EED, Forum Syd, ILC, UNICEF, Czech Embassy, DCA, Oxfam GB, Oxfam HK, Oxfam Novib, TAF, WB, RDE, NPA, ZFD, ANGOC, ANSA-EAP, British Embassy, CIVICUS, DPA, Netherland Embassy, Spider, PACT, ARC, EWM-I, SEACA, and CIDA.

Uncategorized

  • សិក្ខាសាលាផ្សព្វផ្សាយគម្រោង SA CCA/ Kick off Workshop on SA CCA

    Publish on December 1, 2025
    0
    0
    សិក្ខាសាលាស្តីពី “គម្រោងសាកល្បងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (SA-CCA) តាមរយៈគណនេយ្យភាពសង្គម” ត្រូវបានរៀបចំឡើងនៅខេត្តបាត់ដំបង ដោយអង្គការស្តារកម្ពុជា​ (STAR Kampuchea) សហការជាមួយគម្រោង Nurture និង HEKS/EPER ។ សិក្ខាសាលានេះ ដឹកនាំដោយ ឯកឧត្តម មូល ធន់ អភិបាលរងខេត្តបាត់ដំបង។ គោលដៅនៃគម្រោងគឺដើម្បីដាក់ឱ្យដំណើរការគម្រោងជាផ្លូវការ និងណែនាំពីគោលបំណង វិធីសាស្រ្ត និងផែនការអនុវត្តរបស់ខ្លួនទៅកាន់ CAFs និងអ្នកពាក់ព័ន្ធសំខាន់ៗដែលពាក់ព័ន្ធ។ សិក្ខាសាលានេះមានអ្នកចូលរួមចំនួន ៥០ នាក់ (ស្រី ១៤ នាក់) មកពីភាគីពាក់ព័ន្ធរបស់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និង CAF ។ The Kick-off Workshop on the “Pilot Project- Social Accountability on Climate Change Adaptation (SA-CCA)” was organized by STAR Kampuchea in Cooperation with Nurture project […]
  • សិក្ខាសាលាផ្សព្វផ្សាយគម្រោង “គាំទ្រការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកតាលោសែនជ័យ និងស្រុកបរិបូរណ៌ នៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់””

    Publish on October 8, 2024
    0
    0
    នៅថ្ងៃទី១២ ខែ កញ្ញ្ញា ឆ្នាំ២០២៤ ក្នុងស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោង “គាំទ្រការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកតាលោសែនជ័យ និងស្រុកបរិបូរណ៌ នៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់” ក្រោយជំនួយរបស់អង្គការឡែនដេសា (Landesa) ដែលមានមូលដ្ឋាននៅប្រទេសសហរដ្ឋអាមេរិច អនុវត្តគម្រោងដោយអង្គការស្តារកម្ពុជា (STAR Kampuchea) ដែលមានអ្នកចូលរួមពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោលដី ខេត្ត ស្រុក ម្ចាស់ជំនួយ អង្គការដៃគូ អភិបាលរងស្រុក ប្រធានការិយាល័យពាក់ព័ន្ធ លោកមេឃុំ មេភូមិ និងអ្នកសម្របសម្រួលគណនេយ្យភាពសង្គម ចំនួន២២នាក់ ស្រ្តី ៣នាក់ ។ គម្រោងគាំទ្រដំណើរចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកបរិបូរណ៍ និងស្រុកតាលោសែនជ័យ នៅខេត្តកំពង់ឆ្នាំ និងខេត្តពោធិ៍សាត់ នឹងរួមចំណែកគាំទ្រការចុះបញ្ជីនៅ ៦៥ភូមិ នៃ ១១ឃុំ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និង ២ឃុំ ៣៥ ភូមិ ក្នុងស្រុកតាលោសែនជ័យ ក្នុងខេត្តពោធិ៍សាត់ តាមរយៈការបណ្តុះបណ្តាលបន្ថែមដល់ជនបង្គោល និងប្រជាពលរដ្ឋ និងការគាំទ្រការចុះបញ្ជីក្បាលដី ។
  • JAAP Dessermination

    Publish on July 22, 2024
    0
    0
    On 22nd of July 2024, CAFs and chief of the village conducted JAAP dissemination at Chomres villages, Sraesduk commune with the participations of 33 people, including 32 youth.