Post on July 7, 2020
1
[English Below]
វគ្គបណ្ដុះបណ្ដាលពីការប្រើប្រាស់បច្ចេកវិទ្យាទៅកាន់អ្នកស្ម័គ្រចិត្តក្នុងគម្រោងៈ ការលើកកម្ពស់ជីវភាពរស់នៅរបស់អាជីវករតាមរយៈការប្រើប្រាស់កម្មវិធី “Go Digital ASEAN” ដែលធ្វើនៅសាលប្រជុំសាលាក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី០៧-០៨ ខែកក្កដា ឆ្នាំ២០២០ រៀបចំឡើងដោយអង្គការស្តារកម្ពុជាក្រោមជំនួយឧបត្ថម្ភពីអង្គការមូលនិធិអាស៊ី(The Asia Foundation) និងផ្ដល់វគ្គបណ្ដុះបណ្ដាលដោយអង្គការ InSTEDD iLab។ វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីសិស្ស និស្សិត និងអ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសហគមន៍ ចំនួន៣៥នាក់ ដែលមានការអញ្ជើញជាគណៈអធិបតីដោយលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដើម្បីផ្ដល់មេរៀនបច្ចេកវិទ្យាទាំង៥រួមមាន ១)ការប្រើប្រាស់ Google Map ២)ជំនាញទីផ្សារ និងបច្ចេកទេសក្នុងការប្រើប្រាស់ហ្វេសប៊ុក ៣)ណែនាំពីប្រភពព័ត៌មានពាក់ព័ន្ធ និងមានប្រយោជន៍ ៤)ការផ្សព្វផ្សាយតាមអ៊ីនធឺណីត និង៥)សុវត្ថិភាពនៅលើអ៊ីនធឺណីត ទៅដល់អ្នកស្ម័គ្រចិត្តដើម្បីធ្វើការបណ្តុះបណ្ដាលបន្តទៅកាន់អាជីវកម្មខ្នាតតូច និងមធ្យម ដែនមាន៣ ប្រភេទ ត្រូវបានជ្រើសរើសចូលក្នុងគម្រោង គឺ៖ ១) ទេសចរណ៍និងបដិសណ្ឋារកិច្ច ២)ផលិតផល និងអាហារសម្រាប់ប្រើប្រាស់នៅតាមផ្ទះ ៣)ទំនិញដែលផលិតនៅផ្ទះ។
================================
Training on the use of technology for digital training of trainer on Enhancing the livelihoods of business people through the “Go Digital ASEAN” program at Battambang City Hall. The event on 07-08 July 2020 organized by #StarKampuchea, funded by #TheAsiaFoundation and provided training by #InSTEDDiLab. There are 35 students and volunteers, presided over by Mr. Pheng Sethy, Governor of Krong, Battambang province. The purpose of this training is to provide 5 technology lessons including 1) Google Map, 2) Marketing and Communication Techniques on Facebook page and Messenger, 3) Sources of information related to business and online skills on the internet, 4) Online Aps, and 5) Online Safety. The volunteers will work with three types of business: 1) Tourism and Hospitality, 2) Home-based products, 3) Food and household goods related.
