ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃ អង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ទោស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយ លោក ជេដ្ឋ គីមជុង ប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ និងជាអនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. ដោយទទួលបានការគាំទ្រមូលនិធិបរធនបាលកិច្ចពីធនាគារពិភពលោក(WB) និងមានការចូលរួមពីមន្ត្រីបង្គោលថ្នាក់ខេត្ត ក្រុង ស្រុកនៃខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ តំណាងអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI-360) តំណាងអង្គការស្តារកម្ពុជា និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ប្រមាណជា ៤០រូប។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅតាមវិធានការសុវត្ថិភាព ការពារ Covid-19 ៣ការពារ៣កុំ និង២ចូលរួម របស់ក្រសួងសុខាភិបាល។
គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ គឺផ្តល់ចំណេះដឹងមូលដ្ឋានអំពី «ផែនការយុទ្ធសាស្ត្រស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» ដល់គ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ដើម្បីមានលទ្ធភាពបណ្តុះបណ្តាលបន្តទៅដល់អង្គភាពផ្តល់សេវា អំពី «ផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងភាពងាយស្រួលទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ការសម្របសម្រួល និងការពង្រឹងសមត្ថភាព និងការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។
លោក ជេដ្ឋ គីមជុង បានស្នើទៅសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់តាមដានស្តាប់នូវមេរៀននីមួយៗ ដើម្បីជាទុនដ៏សំខាន់សម្រាប់យកទៅបង្រៀនបន្តដល់រដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដើម្បីអនុវត្តការងារគណនេយ្យភាពសង្គមនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ត្រូវបានរៀបចំរយៈពេល០៣ថ្ងៃ ដោយផ្តោតលើមេរៀនសំខាន់ៗដូចខាង៖
– មេរៀនទី១៖ ផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
– មេរៀនទី២៖ ផែនការអនុវត្តគណនេយ្យភាពសង្គម
– មេរៀនទី៣៖ តួនាទី និងភារកិច្ចផ្នែកផ្គត់ផ្គង់
– មេរៀនទី៤៖ តួនាទី និងភារកិច្ចផ្នែកតម្រូវការ
– មេរៀនទី៥៖ កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ
– មេរៀនទី៦៖ ប្រព័ន្ធទិន្នន័យគណនេយ្យភាពសង្គម
– មេរៀនទី៧៖ ដំណើរការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ
– មេរៀនទី៨៖ ការគាំទ្រ និងការតាមដានការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គមដោយគណៈកម្មាធិការ JAAP
– មេរៀនទី៩៖ ការប្តេជ្ញាចិត្តផ្នែកបរិស្ថាន និងសង្គម
– មេរៀនទី១០៖ នីតិវិធីហិរញ្ញវត្ថុនៃគម្រោង ISAF
– ការរៀបចំផែនការសម្រាប់ការអនុវត្ត៕
Unofficial translation
==========================================================
Kompong Chhnang Province: Tuesday morning 12 Rouch, Osok, Year of Chrov, BC, 2565, on November 02, 2021, the Secretary General of Kompong, O. B. B. has prepared a training course for the provincial leaders of the district, Srok, about implementation of Social Affairs and the Board of the Board of the Ministry of the Ministry of Education and the Board of Education and the Ministry of Education. (WB) will participate from pole officer, class of provinces, districts of Kompong Chhnang and Kompong Thom province, representative of international family health organization (FHI-360) representative of Cambodia and other relations, about 40 pictures. This training session follows the safety measures to prevent Covid-19 3 Protect 3 Kom and 2 Participate in the Ministry of Health. The main purpose of this training session is to provide basic knowledge on ′′ Social Accounting Works for Development Democratic Underground Education ′′ to Province and District Classmates to adapt to the ′′ Provincial & District Classes to the ability to train to provide services to ′′ Social Accounting for Development & Development Jeth Kimjong requested all the workshops to follow, listen to each lesson for a significant investment to continue teaching to the commune of the Sangkat primary school and health center to implement this social accountability job with quality and effectiveness. Please confirm that this teacher training session is scheduled for 03 days by focusing on the following important lessons: – Lesson 1: Social accounting strategy for democratic development in undergraduate – Lesson 2: Social accountability plan – Lesson 3: Position and Supplementary Duties – Lesson 4: Position and duty of demand – Lesson 5: News pack for the citizens – Lesson 6: Social accounting system – Lesson 7: Citizens monitoring process – Lesson 8: Support and follow up on action plans on social accountability work by JAAP Committee – Lesson 9: Environmental and social commitment – Lesson 10: Financial process of ISAF project – Planning a plan for practice: http://ncdd.gov.kh/news-kh/isaf-tot-training-at-kpc-02112021/ #ISAFCambodia #ISAF #ISAF2 #DDReform #DandDRefrom #NCDD #NCDDCambodia #NCDDS #NP #NPII